ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល ២នាក់

តាកែវ: នៅថ្ងៃអាទិត្យ ១៥រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូទិសដៅស្របទិសគ្នាចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៩០-៩១ ក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

រថយន្តមួយគ្រឿង មិនស្គាល់អត្តសញ្ញាណ (បើកបររត់គេចខ្លួនបាត់) ។
ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1R-7213 បើកបរដោយឈ្មោះ ឌី ណាក់ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិព្រៃមៀន ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់) ។ មានឌុបអ្នករួមដំណើរចំនួន ០២នាក់ ទី១ ឈ្មោះ ចន ឡាង ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ កម្មការនីរោងចក្រ នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ)។ ទី២ឈ្មោះ ជា ស្រីនិច ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស នៅភូមិសត្វពង ឃុំសត្វពង ស្រុកទឹកឈូក ខេត្តកំពត (រងរបួសស្រាល)។

មូលហេតុ៖ មិនគោរពសិទ្ធអាទិភាព។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រាំកក់ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់