ព័ត៌មានជាតិ

ចំប៉ះថ្ងៃស៊យ! លួចហើយ យកទៅលក់មិនទាន់បានចាយផង សមត្ថកិច្ចចាប់វាយខ្នោះ

តាកែវៈ កាលពីវេលាម៉ោង ៩ និង ១០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច ស្ថិតភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ រឿន សុខបាន ហៅភ្លុក អាយុ ៣៦ ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ ជា រ៉ែន ភេទប្រុស អាយុ ៤១ ឆ្នាំ។ អ្នកទាំង២រស់នៅភូមិ/ឃុំខាងលើ។

សម្ភារៈបាត់បង់៖ មាសចំនួន ៩,៥ជី។

ដំណើររឿង៖ កាលពីថ្ងៃទី២០ ខែធ្នូ ជនសង្ស័យបានធ្វើសកម្មភាពលួចមានពីជនរងគ្រោះត្រង់ចំណុចខាងលើ បន្ទាប់ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយទទួលព័ត៌មានសមត្ថកិច្ចធ្វើកំណត់ហេតុ ស្រាវជ្រាវរកជនសង្ស័យ រហូតឈានដល់ការចាប់ខ្លួនបាន ខណៈពេលជនសង្ស័យយកមាសទៅលក់។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់