ភ្នំពេញៈ នៅវេលាម៉ោង ១២និង២៥នាទីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍សង្ស័យតៃកុងងោកមួយភាំង ស្រាប់តែបុករះចូលតូបលក់ទូរស័ព្ទដៃមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក ស៊េរីទំនើបឆេរ៉ូលេត ពាក់ផ្លាកលេខ ភ្នំពេញ 2BI-3836 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបត់ស្ដាំ ត្រង់ផ្លូវកោង ក៏ជ្រុលចង្កូតទៅបុករះ ម៉ូតូ ២គ្រឿង និងកង់បី ១គ្រឿង ហើយជ្រុលទៅបុកតូបលក់ទូរស័ព្ទ បណ្ដាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន។
ករណីនេះក្រោយពីកើតហេតុ ម្ចាស់រថយន្តបង្ក បានចេញថ្លៃសំណងឲ្យទៅភាគីរងគ្រោះម៉ូតូ និងកង់បី ដើម្បីបញ្ចប់រឿង ៕
មតិយោបល់