មណ្ឌលគិរីៈ កាលពីវេលាម៉ោង៤និង២៥នាទី ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ ២០២០ មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចផ្ទះជួលផ្សារជនជាតិ ស្ថិតភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ម្ចាស់ផ្ទះជួលឈ្មោះ ឆេង មនីរតនា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់ រស់នៅភូមិកើតហេតុខាងលើ ។ ឆេះអស់ខោ អាវមួយចំនួន ពុំមានអ្នករងរបួសទេ។
មូលហេតុ៖ ឆ្លងផ្ទុះសេខ្សែរភ្លើង។
ករណីអគ្គិភ័យខាងលើនេះ ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី អូច វុធ ស្នងការរងទទួលការងារអាវុធជាតិផ្ទុះនិងអគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១ឡានបានបាញ់ទឹកពន្លត់ភ្លើងរលត់ទាំងស្រុង មិនឲ្យឆេះរាលដាលបន្តទៀត៕
មតិយោបល់