សៀមរាបៈ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ភឿក ឆង ភេទប្រុស អាយុ ៣៨ឆ្នាំ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស លើជនរងគ្រោះ ឈ្មោះ ហ៊ិម ពេជ្រ កាលពីវេលាម៉ោង ៥និង២០នាទីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចតាមផ្លូវក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
មូលហេតុ៖ ជនបង្កស្រវឹង និងធ្លាប់មានរឿងរ៉ាវឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះជាច្រើនលើក ។
យោងតាមពាក្យបណ្ដឹងរបស់គ្រួសារជនរងគ្រោះ បច្ចុប្បន្នសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការរដ្ឋានស្រុកប្រាសាទបាគង កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់