ព័ត៌មានជាតិ

Update៖ ម្ចាស់ផ្ទះបានត្រឹមតែឈរមើលសម្រក់ទឹកភ្នែក អគ្គិភ័យលេបត្របាក់ផ្ទះ ៣ខ្នងខ្ទេចទាំងស្រុង

ភ្នំពេញ: កាលពីវេលាម៉ោង ៦ និង៤៥ នាទីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ ៣៨៦ ក្រុម១១ ភូមិ៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានអគ្គិភ័យមួយកើតឡើង។

ម្ចាស់ផ្ទះទី១.ឈ្មោះ កែវ ហ៊ីភេទ ស្រី អាយុ ៦៣ ឆ្នាំ មុខរបរនៅផ្ទះ។ ម្ចាស់ផ្ទះទី២.ឈ្មោះ សោម សារឿន ភេទ ប្រុស អាយុ ៦៧ ឆ្នាំ មុខរបរនៅផ្ទះ។ ម្ចាស់ផ្ទះទី៣ មិនត្រូវបានស្គាល់អត្តសញ្ញាណទ្បើយ ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ ដោយសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ។

ប្រភេទសំណង់៖
-ផ្ទះថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំប្រហែល ៦ x ៨ម៉ែត្រ ។
-ខូចខាតសម្ភារ: ឆេះផ្ទះថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំប្រហែល ៦x ៨ម៉ែត្រ ចំនួន ០៣ ខ្នងផ្ទះអស់ទាំងស្រុង។

ករណីនេះ មានការចេញអន្តរាគមន៍៖
-រថយន្តការិយាល័យអគ្គិភ័យចំនួន ១០ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ ឡាន ស្មើនឹង ៩៧ ម៉ែត្រគូប។
-រថយន្តអគ្គិភ័យក្រសួងមហាផៃ្ទចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ ឡាន ស្មើនឹង ១២ ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន ស្មើនឹង ០៤ ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនOCIC ទីក្រុងកោះពេជ្រចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ ឡាន សើ្មនឹង ១២ ម៉ែត្រគូប។
– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន។
– រថយន្តអគ្គិភ័យទីក្រុងអូរឡាំព្យាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន ស្មើនឹង ០៤ ម៉ែត្រគូប។

ពន្លត់ចប់៖ នៅម៉ោង ១៩ និង៣០នាទីយប់ នាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់