ភ្នំពេញៈ នៅវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីបុរសចង.កសម្លាប់ខ្លួន ចំណុចក្នុងបុរីឡាយគង់ផ្ទះលេខ ១០DEo ផ្លូវលេខ០៤ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
+ជនរងគ្រោះឈ្មោះ បេប ឡាយសុង ភេទប្រុស អាយុ ៦៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន អាស័យដ្ឋានខាងលើ មុខរបរ មន្ត្រីចូលនិវត្តន៍ អតីតសាស្ត្រាចារ្យ វេជ្ជបណ្ឌិត សាលាពេទ្យរុស្ស៊ី ។
ដំណើររឿងហេតុ៖ មុនពេលអត្តឃាត ជនរងគ្រោះមានជម្ងឺប្រចាំកាយ គឺ ជំងឺលើសឈាម និងទឹកនោមផ្អែម ពិសាបារីច្រើន ហើយមានភាពទំនាស់ក្នុងគ្រួសារបន្តិចបន្តិច លុះនៅម៉ោង ១០និង០០នាទី យប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមគ្រួសារ ដែលមានសមាជិក៣នាក់ (ប្តី ប្រពន្ធនិងកូនប្រុស០១នាក់) បានចូលដេករៀងៗខ្លួន រហូតដល់ម៉ោង ៧និង៣០នាទីព្រឹកទើបបាត់ឪពុក ហើយកូនប្រុស ឈ្មោះ សុង សុនីតា អាយុ៣០ឆាំ្នបានឡើងទៅខាងលើដំបូលផ្ទះ ក៏ឃើញឪពុកចងកសម្លាប់ខ្លួន ស្លាប់បាត់បង់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យ។
+ តាមកាធ្វើកោសល្យវិច័យរបស់កម្លាំងជំនាញការិយាល័យរាជធានីភ្នំពេញនិងគ្រូពេទ្យវិទ្យាសាស្ត្រ ឃើញឈ្មោះ បេប ឡាយសុង(សព) ពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន។ បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕
មតិយោបល់