ព័ត៌មានជាតិ

យុវជនវ័យ២៣ឆ្នាំម្នាក់ តូចចិត្តសង្សារការចោល ចងកសម្លាប់ខ្លួន

ភ្នំពេញៈ យុវជនវ័យ២៣ឆ្នាំម្នាក់ សង្ស័យតូចចិត្តសង្សារការចោល ចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចដើមឈើមួយដើមជាប់របងបច្ឆាក្នុងវត្តជុំ ភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ញាណ ដាភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅក្នុងភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានស្រលាញ់នារីម្នាក់ ជាយូរឆ្នាំមកហើយ តែប្រាប់ម្តាយឲ្យទៅចូលដណ្តឹងនារីនោះ ម្តាយគ្មានលទ្ធភាព ហើយក៏បាក់ទឹកចិត្តតាំងពីពេលនោះមក លុះដល់ប្រមាណជាងមួយខែ ស្រាប់តែនារីនោះរៀបការជាមួយអ្នកផ្សេងបាត់ទៅ ក៏ចាប់ផ្តើមខូចចិត្តផឹកស្រាស្រវឹងខួបរាល់ថ្ងៃរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ដដែលជនរងគ្រោះបានសុំលុយម្តាយពី២០០០រៀល តែម្តាយមិនមានក៏ដើរចេញពីផ្ទះបាត់រហូតដល់ព្រឹកកើតហេតុ ទើបមានគេប្រាប់ថាប្រទះឃើញសពជនរងគ្រោះចងកស្លាប់បាត់ទៅហើយ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ រួចទាក់ទងជំនាញ មកពិនិត្យឃើញថា ពិតជាចងកសម្លាប់ខ្លួនប្រាកដមែន។

សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់