ព័ត៌មានជាតិ

រ៉ឺម៉កដឹកឥវ៉ាន់ពន្លះរថយន្តតាកូម៉ា ខូចខាតយ៉ាងដំណំ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរ៉ឺម៉កដឹកឥវ៉ាន់និងរថយន្តតាកូម៉ា នៅវេលាម៉ោង៩ និង ៤០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុង ស្ថិតភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេបានឃើញរ៉ឺម៉កកង់បីមួយគ្រឿដឹងឥតពន្លឺពេញទ្រុងខាងក្រោយ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណ:មកដល់ចំណុចខាងលើបានរេចង្កូតទៅបុកចំហៀងរថយន្តម៉ាក តាកូម៉ា ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-7353 ធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យរងការខូចខាតទ្វារនិងទ្រុងផ្នែកខាងក្រោយយ៉ាងដំណំ។

ក្រោយកើតហេតុភាគីទាំងសងខាងសម្របសម្រួលគ្នានៅនឹងកន្លែងមិនត្រូវគ្នា ទើបរាយការណ៍ទៅសមត្ថកិច្ចមកវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយ៕

មតិយោបល់