ព័ត៌មានជាតិ

នារីម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវមិនមើលក្រោយ បុកជាមួយរថយន្ត នៅក្រុងតាខ្មៅ

កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ ០៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង១២និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង ម៉ូតូនិងរថយន្ត បណ្ដាលឲ្យស្លាប់ស្រី ០១នាក់និងខូតខាតរថយន្តធ្ងន់០១គ្រឿង និងម៉ូតូធ្ងន់ ០១ គ្រឿង ត្រង់ចំណុចភ្លើងស្តុបផ្លូវ១១០ កែងផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ អ្នកបើកបររថយន្តមានឈ្មោះ តាំង ស៊ីគុយ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃាត់ខ្លួន។ អ្នកបើកម៉ូតូឈ្មោះ នី ភេទស្រី អាយុ ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុងតាខ្មៅ(ស្លាប់ត្រូវបានយកសពទៅតម្កល់ទុកនៅវត្តព្រែកសំរោងរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី)។

មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FZ-4991(មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) បានបើកឆ្លងផ្លូវក្នុងទិសដៅពីកើត ទៅ លិច ក៏បានបុក ជាមួយរថយន្តមួយគ្រឿងម៉ាកTOYOTA HIGHLANDER ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AR-9582 រថយន្តបើកបរក្នុងទិសដៅពី ជើង ទៅ ត្បូង ។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនីតិវិធី៕

មតិយោបល់