ព័ត៌មានជាតិ

រថយន្តដឹកបង្គោលខ្សែភ្លើង ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឲ្យអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុ

កោះកុងៈ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២២និង១៥ នាទីយប់ លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលKm ៦០-៦១ នៅចំណុច អន្ទង់អាំងធំ ស្ថិតក្នុង ភូមិជីមាល ឃុំ អណ្តូងទឹក ស្រុកបូទុមសាគរ មានករណី គ្រោះថ្នាក់ចរាចរណ៍ កើតឡើង០១លើក បង្កឡើងដោយរថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៌ ខៀវចាស់ ពាក់ផ្លាកលេខភ្នំពេញ 3D 9213 បើកបរទិសដៅ ដឹកបង្គោលខ្សែភ្លើង ពីរខេត្តកំពង់ស្ពឺ ទៅត្រពាំងរូង ស្រុកកោះកុង បានក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឲ្យអ្នក បើកបរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើត ។

មូលហេតុ៖ រថយន្តដឹកធ្ងន់ ប្រើប្រាស់ល្បឿនលឿន ពេលផ្លូវចុះចំណោត កោង បត់បែនខ្លាំង ។

ជនរងគ្រោះមាន ឈ្មោះ ប៊ុន ថាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំពៅ ឃុំច្បារមន ស្រុកច្បារមន ខេត្តកំពង់ស្ពឺ បានប្រគល់សាកសព ទៅឲ្យក្រុមគ្រួយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់