ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈលើកូនចុង

ព្រះវិហារ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសង្គមថ្មីសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រណសិរ្សស្រាវជ្រាវជាប់ខ្លួនពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវ:លើកូនស្រីចុង។
ជនសង្ស័យមានឈ្មោះក្អើយបឿអាយុ៥៤ឆ្នាំនៅភូមិអង្គ្រង(ជាភូមិរណប)ស្ថិតនៅភូមិរលំឡែងឃុំរណសិរ្សស្រុកសង្គមថ្មីខេត្តព្រះវិហារបានប្រព្រឹត្តសកម្មភាពចាប់រំលោភលើកូនស្រីចុងអាយុ១៣ឆ្នាំនៅលើផ្ទះរបស់ខ្លួនកាលពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២០នៅក្នុងភូមិឃុំខាងលើហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០។
ករណីនេះកម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកសង្គមថ្មីដើម្បីបំពេញសំណុំរឿងអនុវត្តតាមនីតិវិធីតាមច្បាប់៕

 

មតិយោបល់