ព័ត៌មានជាតិ

បុរសម្នាក់ គេចពីមូលដ្ឋានទៅលាក់ខ្លួនក្នុងព្រៃ នៅតែជាប់ដដែល ព្រោះករណីមួយនេះ…

បាត់ដំបង:​ បុរសវ័យ២៨ឆ្នាំម្នាក់ដែលមានភរិយារួចហើយ តែបានឆ្លៀតប្រព្រឹត្តិសកម្មភាពចាប់រំលោភស្រ្តី ជាជនរងគ្រោះអាយុច្រើនជាងខ្លួន០៧ឆ្នាំ កាលពីរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ នៅឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង នោះបានបញ្ជាក់តាមរយ:ទឹកមុខនិងសកម្មភាព នាប៉ុន្មានខែកន្លងមកនេះថា កុំចេះតែចង់ ហើយ កុំចេះតែហ៊ានបើទោះបីជារំលោភគេបានសម្រេចមែន តែមិនស្រួលដូចការគិតនោះទេ ព្រោះត្រូវរត់គេចខ្លួនពីមូលដ្ឋាន០៥ កន្លងមកហើយនៅ តែគេចមិនរួចទៀត ។

តាមសេចក្តីរាយការណ៍ពីអធិការនគរបាលស្រុកសំពៅលូន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៥៥នាទី កម្លាំងនគរបាលរបស់លោក បានអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក ឈឺន សុផុន ដោយឱ្យឈ្មោះ សុត វ៉ន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយបុរសខាងលើនេះគឺជាជនសង័្សយក្នុងករណីរំលោភសេពសន្ថវ:ទៅលើស្ត្រីរងគ្រោះឈ្មោះ ជ.ន អាយុ ៣៥ឆ្នាំ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០បានសម្រេចនា វេលាម៉ោង២៣និង០០នាទី។

លោកវរសេនីយ៍ឯក ប៊ន វណ្ណារ៉ា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាន បានឱ្យដឹងថា នៅពេលដែលការិយាល័យជំនាញទទួលបទបញ្ជាពី ឧត្តមសេនីយ៍ស្នងការ ក៏ដូចលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ជាស្នងការរងទទួលផែនជំនាញរួច មក លោកបានធ្វើការស្រាវជ្រាវចំពោះករណីនេះ ដោយមានការចូលរួមពីសមត្ថកិច្ចនគរបាលស្រុកសំពៅលូន រហូតប្រមូលបានឯកសារគ្រប់ គ្រាន់ក៏បានបញ្ជូនសំណុំរឿងនេះទៅ កាន់អយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ។ នៅក្នុងពេល អនុវត្តជនសង័្សយរូបនេះបានគេចខ្លួនបាត់ពីមូលដ្ឋានរហូតមកទើបតែនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះនគរបាលរកឃើញចំណុចលាក់ខ្លួននៅក្នុងព្រៃហើយ បានចាត់ការតាមដីកាបញ្ជា ឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។ លោកបន្តថានាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះការិយាល័យជំនាញ បានបញ្ជូនខ្លួនជនសង័្សយទៅកាន់អយ្យការអម សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់ហើយ៕

មតិយោបល់