ព័ត៌មានជាតិ

នោះ! តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងបុរសម្នាក់យករថយន្តចតកណ្តាលផ្លូវក្រោយពីសារភាពកំហុស

ភ្នំពេញ់: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាបុរសម្នាក់ដែលយករថយន្ត០២គ្រឿងឈប់ចតលើទ្រូងផ្លូវបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណ:នៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញក្នុងការប្រឆាំងទាមទារតវ៉ាទៅនឹងការកសាងអគារថ្មីមួយក្បែរផ្ទះរបស់ខ្លួននិងបានប្រមាថអ្នករាជការដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយពីទទួលសារភាពកំហុសនិងធ្វើកិច្ចសន្យាអប់រំរួចហើយត្រូវបានតំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ។
ការសារភាពកំហុសនិងការដោះលែងបុរសឈ្មោះជាលាងភេទប្រុសអាយុ៤២ឆ្នាំប្រកបមុខរបរមេកាផ្ទះជួលស្នាក់នៅផ្ទះលេខ២០៣ផ្លូវលេខ១៣២ក្រុម២៣ភូមិ៧សង្កាត់ទឹកល្អក់១ខណ្ឌទួលគោករាជធានីភ្នំពេញគឺដើម្បីបង្ហាញឱ្យសាធារណជនជាពិសេសអ្នកពេញនិយមលេងហ្វេសប៊ុកកុំឱ្យមានការយល់ច្រឡំថាអាជ្ញាធរសមត្ថកិច្ចធ្វើបាបប្រជាពលរដ្ឋ។ប៉ុន្តែអ្វីដែលអាជ្ញាធរខណ្ឌទួលគោកមុននិងចាប់ឃាត់ខ្លួនបុរសនោះក្រោយពីគាត់មិនស្តាប់ការសម្របសម្រួលរបស់អាជ្ញាធរប្រើពាក្យសំដីមិនសមរម្យប្រមាថលើរាជការកំពុងបំពេញភារកិច្ចនិងបានធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណ:រំខានដល់សិទ្ធិអ្នកធ្វើដំណើរផ្សេងទៀត។
សូមបញ្ជាក់ថារសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២០បុរសឈ្មោះជាលាងបានយករថយន្តចំនួន០២គ្រឿងមកឈប់ចតលើចិញ្ចើមផ្លូវស្ថិតនៅផ្លូវលេខ១៣២ក្រុម២៣ភូមិ៧សង្កាត់ទឹកល្អក់១ខណ្ឌទួលគោករាជធានីភ្នំពេញក្នុងគោលបំណងទាមទារតវ៉ារារាំងមិនឱ្យរថយន្តធ្វើសំណង់អគារក្បែរផ្ទះរបស់ខ្លួនដំណើរការបាននោះឡើយដោយចោទថាការអគារនោះកសាងនាំឱ្យមានការព្រួយបារម្ភពីសុវត្ថិភាពរបស់គ្រួសារខ្លួនដោយបញ្ហានេះបានកើតឡើងម្តងរួចមកហើយ។
ក្រោយពីការឈប់ចតរថយន្តដែលបង្កឱ្យកកស្ទះចរាចរណ៍បែបនោះហើយប្រជាពលរដ្ឋអ្នកធ្វើដំណើរនិងអ្នកជិតខាងក្បែរនោះប្តឹងទៅអាជ្ញាធរខណ្ឌទួលគោកឱ្យចុះមកដោះស្រាយ។នៅពេលនោះគណ:បញ្ជាការឯកភាពខណ្ឌទួលគោកក៏បានដឹកនាំកម្លាំងចម្រុះចុះទៅដោះស្រាយហើយសម្របសម្រួលជាច្រើនដងឱ្យបុរសឈ្មោះជាលាងយករថយន្តឈប់ចត០២គ្រឿងចេញសិនដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ប៉ុន្តែបុរសនោះមិនស្តាប់និងថែមទាំងប្រើពាក្យមិនសមរម្យមកលើអាជ្ញាធរសមត្ថកិច្ចទើបសមត្ថកិច្ចបានយកសោរខ្នោះទៅចាក់កង់រថយន្តដើម្បីស្ទូចចេញប៉ុន្តែបុរសនោះក៏បានទៅប្រតាយប្រតប់ជាមួយសមត្ថកិច្ចនិងចាប់សោរខ្នោះមិនឱ្យចាក់កងរថយន្តដោយរារាំងមិនឱ្យសមត្ថកិច្ចស្ទូចរថយន្តរបស់ខ្លួនឈប់ចតលើទ្រូងផ្លូវនោះចេញឡើយ។នៅពេលនោះហើយទើបសមត្ថកិច្ចបានចាប់ឃាត់ខ្លួនបុរសឈ្មោះជាលាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទទួលគោកដើម្បីយកមកអនុវត្តតាមនីតិវិធី។
ជុំវិញបញ្ហានេះគេមិនទាន់ដឹងថាតើអាជ្ញាធរខណ្ឌទួលគោកនិងធ្វើការដោះស្រាយដើម្បីបញ្ចប់ជម្លោះរវាងអ្នកកសាងសំណង់ថ្មីនៅក្បែរផ្ទះបុរសឈ្មោះជាលាងយ៉ាងណានោះទេគ្រាដែលនៅពេលទាមទារតវ៉ាបុរសនោះនិងក្រុមគ្រួសារថារឿងនេះមិនអាចបញ្ចប់ដោយងាយៗនោះឡើយ៕

 

មតិយោបល់