ព័ត៌មានជាតិ

រថយន្តអូឌីបើកបុកម៉ូតូហុងដាឌ្រីម បណ្តាលឲ្យដួលរងរបួសធ្ងន់ ២នាក់

ភ្នំពេញៈ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេបើក រថយន្តមួយគ្រឿងអូឌីពណ៌សបើកបរមិនបានប្រយ័ត្ននោះទេ ក៏ជ្រុលអកហ្សើចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលជាន់ហ្គែរ ទៅបុកនឹងគូទម៉ូតូហុងដាឌ្រីមយ៉ាងពេញទំហឹងបណ្តាល ឲ្យរងរបួសធ្ងន់ ២នាក់

ហេតុការណ៍នេះបានកើតឡើងកាលពីពេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវសហព័ន្ធរុស្សីនៅចំណុចក្បែរ និងវត្តទឹកថ្លាស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យោងតាមសំដីរបស់សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះគេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បើករថយន្តមួយគ្រឿងម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AK8087 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកើត ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះ ក៏មានបុរស ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៣ ពាក់ស្លាកលេខ កំពត J7640 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិច ប៉ុន្តែមុនកើតហេតុបន្តិចម៉ូតូជនរងគ្រោះគាត់ ក៏បើកបត់ឆ្វេងត្រឡប់ក្រោយធ្វើឲ្យរថយន្តអូឌី ម្ចាស់អ្នកបើកបរគាត់អកហ្សើចាប់ហ្វ្រាំងមិនទាន់ ទើបជ្រុលទៅបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យដួលហើយត្រូវបានរថយន្តអូឌីបើកកិនពីលើបណ្តាលឲ្យដួលរងរបួសធ្ងន់ ២នាក់ និងកិនជាប់ម៉ូតូយ៉ាងដំណំ ដាច់កន្ទុយស្លាកលេខ រីឯរថយន្តអូឌីវិញក៏ខូចខាតផ្នែកខាងមុខដូចគ្នាភ្លាមៗនោះដែរ សមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាបានមកដល់ធ្វើការ ទំនាក់ទំនងហៅរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនសែនជ័យ ដឹកយកទៅព្យាបាលបាត់ទៅចំណែក ឯអ្នកបើកបររថយន្តវិញត្រូវបានសមត្ថកិច្ចហាមឃាត់រួចអ្នកបើកបររថយន្តក៏ទំនាក់ទំនងហៅក្រុមគ្រួសារឲ្យមកជួយដោះស្រាយ។

ក្រោយពេលកើតហេតុខាងលើនេះខាងតំណាងម្ចាស់រថយន្តគាត់សូមធានាយកជនរងគ្រោះយកទៅព្យាបាលតែម្តង៕

មតិយោបល់