ព័ត៌មានជាតិ

រថយន្ត Lexus NX200T បុកគ្នាជាមួយកាំម៉ារីហាយប្រ៊ិត បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: កាលពីវេលាម៉ោង ១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវលេខ២៤០ កែង៥១ ត្រង់ចំណុចមុខការ៉ាសសាំងស៊ូគីមិច សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តកាំម៉ារីហាប្រ៊ិត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BC-7911។
រថយន្ត Lexus NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-9000។

ដំណើររឿង៖ មុនពេលកើតហេតុគេរថយន្តកាម៉ារី ធ្វើដំណើរពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ ក៏បត់ឆ្លងផ្លូវបំបែកជាបួនទៅត្រង់ ប៉ុន្តែខណ:កំពុងឆ្លងស្រាប់តែ មានរថយន្ត Lexus NX200T បើកបរមកពីកើតទៅលិច បុកចំគូទកាម៉ារីខ្ទេចមួយចំហៀងតែម្ដង។

ករណីនេះក្រោយពីកើតហេតុអ្នកបើកបររថយន្តបង្ក ចុះរត់គេចបាត់ស្រមោល បន្សល់ទុកតែឡាននៅកន្លែងកើតហេតុ។

មូលហេតុ៖ ល្បឿនបើកលឿនទាំងសងខាង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយជាបន្តទៅទៀត៕

មតិយោបល់