ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបលុយអាជីវករ នៅផ្សារសារឿនយ៉ាន្នី

ភ្នំពេញ: កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី ករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ) ត្រង់ចំណុចក្បែរស្តុបការ៉េប្រាំបី ផ្លូវ២១៧ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហាក់ ដានីន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ក្រួច តារាវិសាល ហៅ ហ៊ីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៣៦៣ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ១/ម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 1IG-4658 មានលេខតួ និងលេខម៉ាស៊ីន9000898, ២/កាបូបដាក់លុយ (ក្រវ៉ាត់ចង្កេះខាងមុខ) ពណ៌ខ្មៅ លាយខៀវចំនួន០១, ៣/លុយខ្មែរចំនួន ៦៥,០០០រៀល (ប្រាំមួយម៉ឺនប្រាំពាន់រៀល) ៤/ទូរស័ព្ទដៃម៉ាកVIVO ពណ៌ក្រហមចំនួន០១គ្រឿង ។

ហេតុការណ៍៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី ជនរងគ្រោះ ហាក់ ដានីន ភេទស្រី អាយុ៣៨ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1P-8565 មិនចាំលេខតួ និងលេខម៉ាស៊ីនចេញពីកន្លែងលក់ដូរនៅផ្សារសារឿនយ៉ាន្នី ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះបើកម៉ូតូតាមផ្លូវ២១៧ ពីជើងទៅត្បូង ដល់ចំណុចក្បែរស្តុបការ៉េប្រាំបី ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យបានជិះម៉ូតូ០១ គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ លាយទឹកក្រួច ពាក់ផ្លាកលេខភ្នំពេញ1IG-4658 មានលេខតួ និងលេខម៉ាស៊ីន9000898 ម្នាក់ឯងស្របទិសជាមួយជនរងគ្រោះ បានធ្វើសកម្មភាពឆក់យកកាបូបលុយដែលជនរងគ្រោះ ក្រវ៉ាត់ចង្កេះពីខាងមុខ ហើយក្នុងកាបូបនោះមានលុយ ខ្មែរចំនួន ១៦០,០០០ រៀល (មួយលានហុកសិបម៉ឺនរៀល), ទូរស័ព្ទដៃម៉ាក VIVO ពណ៌ក្រហមចំនួន០១គ្រឿង, និងឯកសារផ្សេងៗ រួចបើកម៉ូតូគេចខ្លួនទៅទិសខាងត្បូង ។ ពេលនោះក៏មានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដែលកំពុងជិះម៉ូតូល្បាតលើផ្លូវ២១៧ បានឃើញហេតុការណ៍នោះក៏ជួយអន្តរាគមន៍ ដេញតាមពីក្រោយ និងស្រែកប្រកាសតាមវិទ្យុទាក់ទងឱ្យកម្លាំងដែលនៅតាមគោលដៅឈរជើងផ្សេងៗជួយស្ទាក់ពីមុខ ។ ហើយជនសង្ស័យខាងលើ បានបើកម៉ូតូគេចខ្លួនដល់ ចំណុចបុរីពិភពថ្មីកួរស្រូវ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបាន រួមនឹងវត្ថុតាង ១/ម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ លាយទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 1IG-4658 មានលេខតួ និងលេខម៉ាស៊ីន 9000898, ២/កាបូបដាក់លុយ (ក្រវ៉ាត់ចង្កេះខាងមុខ) ពណ៌ខ្មៅ លាយខៀវចំនួន០១, ៣/លុយខ្មែរចំនួន ៦៥,០០០រៀល (ប្រាំមួយម៉ឺនប្រាំពាន់រៀល) យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះប្រាកដមែន។ ហើយកន្លងមករូបគេ (ជនសង្ស័យ) ធ្លាប់បានធ្វើសកម្មភាពលួច និងឆក់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើនលើកថែមទៀត ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

មតិយោបល់