ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦នាក់ករណីយកកាំបិតផ្គាក់ដេញវាយកាប់បណ្តាលអោយរងរបួស…

ភ្នំពេញ:នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២២:៣០នាទីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ (ស្រីចំនួន០២នាក់) សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសដេញវាយ និងយកកាំបិតផ្គាក់កាប់បណ្តាលឲ្យរងបួស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៤៨ ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៤:៥០នាទីទៀបភ្លឺ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់៖
១-ឈ្មោះ ណូន នុន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មករផលិតទឹកសុទ្ធ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២-ឈ្មោះ សែ សុខគី ហៅ គីម ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៣-ឈ្មោះ យ៉ា ណេត ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ជាងដែក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ ហេង ពេជ្រពន្លឺ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១២៧ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៥-ឈ្មោះ ផុន សុធារ៉ា ភេទ ស្រី ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកហាងកាហ្វេ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៦-ឈ្មោះ សល់ ផាន់យ៉ា ភេទ ស្រី ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សម្ភារ:ចាប់យក៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ក្រហម សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ តាកែវ១ Y-៩៥៤៦, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ តាកែវ១P-៥៨៥៣។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបម្តតាមនីតិវិធី៕

មតិយោបល់