ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនសន្តិសុខម្នាក់ ក្រោយលួចម៉ូតូបាន១ថ្ងៃ

ភ្នំពេញ: នៅថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០២០ វេលាម៉ោង ២និង១០នាទី ប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចក្នុងការ៉ាសលក់រថយន្តអូតូម៉ល ផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ មធ្យោបាយថ្មើរជើង កាលពីថ្ងៃទី១៧-១១-២០២០ ម៉ោង០៥ និង៥០នាទី ។

ជនសង្ស័យឈ្មោះ គឹម រតនា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះឈ្មោះ ចយ សំអូន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកលក់ឡានអូតូម៉ល ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

សម្ភារ:បាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខកំពង់ឆ្នាំង1C-3867 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់