(វ៉ាស៉ីនតោន)៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានណែនាំកុំឱ្យពលរដ្ឋរបស់ខ្លួន ធ្វើដំណើរទៅកាន់ប្រទេសបារាំង ហ៊្សកដានី ព័រទុយហ្គាល់ និងតង់ហ្សានី ដោយសារព្រួយបារម្ភអំពីការឆ្លងរីករាលដាលនៃជំងឺ COVID-19។
នៅក្នុងសេចក្ដីណែនាំរបស់ខ្លួន CDC អាមេរិក បានបញ្ចូលបន្ថែមប្រទេស Andorra, Cyprus និង Liechtenstein ទៅក្នុងបញ្ជីកម្រិតប្រកាស អាសន្នលេខ៤ ដែលជាកម្រិតប្រកាសអាសន្នពីជំងឺ COVID-19 «ខ្ពស់បំផុត» ខណៈបញ្ជីប្រកាសអាសន្នរបស់ខ្លួន នាពេលបច្ចប្បន្ន មានប្រទេសចំនួន ៨៣។
សហរដ្ឋអាមេរិក ក៏បានដាក់ចេញនូវគោលការណ៍ថ្មី ដែលចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍នេះផងដែរដោយតម្រូវឱ្យអ្នកដំណើរតាមផ្លូវអាកាស អន្តរជាតិ ដែលមកដល់សហរដ្ឋអាមេរិក បង្ហាញលទ្ធផលតេស្តអវិជ្ជមាននៃជំងឺ COVID-19 ក្នុងរយៈពេលមួយថ្ងៃនៃការធ្វើដំណើរ ស្របពេល កំពុងបង្កើនការប្រុងប្រយ័ត្នចំពោះ Omicron ក្រោយរដ្ឋជាច្រើនចាប់ផ្ដើមរាយការណ៍ពីករណីឆ្លងវីរុសបំប្លែងថ្មីជាបន្តបន្ទាប់៕
ប្រភព៖ AFP
មតិយោបល់