ព័ត៌មានជាតិ

ឡានធំបើកលឿនបុកគ្នាជាមួយរថយន្តស៊េរីទំនើបម៉ាក FORTUNER បណ្ដាលឲ្យមនុស្ស ៥នាក់រងរបួសធ្ងន់ស្រាល

សៀមរាប: នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍នៅចន្លោះគីឡូលេខ២៩៤/២៩៥ ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦ រវាងរថយន្ត និងរថយន្តច្រាសទិសគ្នា

រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ ស្វាយរៀង 3A-0958 សណ្តោងរឺម៉ក ពាក់ផ្លាក់លេខ ភ្នំពេញ 4A-3836 បើកបរដោយឈ្មោះ ម៉េង សុខឃង ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រែកហូ ឃុំព្រែកហូ ស្រុកតាខ្មៅ ខេត្តកណ្តាល បើកបរមានទិសដៅពីកើតទៅលិច បុកនិងរថយន្តម៉ាក
FORTUNER ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2B-4299 បើកបរដោយឈ្មោះ លុយ ស៊ីនិត ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប (របួសធ្ងន់) និងរបួសអ្នករួមដំណើរ នៅក្នុងរថយន្ត ៤នាក់៖
១/ឈ្មោះ ស៊ិន ហុកលី ភេទប្រុស អាយុ ៣៧ឆ្នាំ ភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាប (របួសស្រាល)។
២/ឈ្មោះ វី វិន ភេទស្រី អាយុ ៣២ឆ្នាំ ភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាប (របួសស្រាល)។
៣/ឈ្មោះ លី សៀវមី ភេទប្រុស អាយុ ៣៧ឆ្នាំ ភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាប (របួសស្រាល)។
៤/ឈ្មោះ សុខ ជា ភេទប្រុស អាយុ ៣៧ឆ្នាំ ភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប (របួសស្រាល) ក្រោយពេលកើតហេតុរួចអ្នកបើកបរ និង អ្នករួមដំណើរ រថយន្តហ្វរធុនណឺ បានបញ្ជូនទៅមន្ទីរពេទ្យ។ រថយន្តខូចខាតទាំងសងខាងបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីបង្កសុំរឿងដោះស្រាយទៅតាមផ្លូវច្បាប់។

មូលហេតុ៖ រថយន្តធំរបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់