បុរសជាជនកំណាចក្នុងភូមិម្នាក់ដែលតែងតែបានប្រើប្រាស់ចំពាមកៅស៊ូ ដុំថ្ម និង ដាវសាម៉ូរ៉ៃ ធ្វើសកម្មភាពបាញ់កំទេច និង ដេញវាយ ដេញកាប់ មនុស្សទូទៅនៅលើផ្លូវសាធារណៈនោះ ត្រូវកម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយនិងកម្លាំងការិយាល័យនគរបាលកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការចាប់ឃាត់ខ្លួន រួមទាំងដកហូតបានវត្ថុតាងដែលធ្វើសកម្មភាពមួយចំនួនទៀតផងដែរ។
ការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៥ និង ១៥នាទីល្ងាច ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិសុខសាន្ត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកម្លាំងមានសម្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសជនដៃដលល់ដែលបានឃាត់ខ្លួនមានឈ្មោះ សុខ ម៉ឹង អាយុ ២៦ឆ្នាំមុខរបតរត់ម៉ូតូរ៉ឺម៉កកង់បី មានប្រពន្ធឈ្មោះ ចោម ធី អាយុ ២២ឆ្នាំ មានកូនប្រុសស្រីចំនួនពីរនាក់នៅក្នុងបន្ទុក ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិសុខសាន្ត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ការឃាត់ខ្លួនបុរសខាងលើនេះដែរ បានធ្វើឡើងក្រោយពីរូបគេនិងបក្សពួកបានប្រ់ប្រាស់ជំពាមកៅស៊ូបាញ់កំទេចកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋម្នាក់ដែលមានទីលំនៅក្បែរខាង និងផ្ទះរបស់គេបណញតាលអោយបែកអស់ជាច្រើនគ្រឿង កាលពីយប់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៧ កន្លងមកនេះ មិនតែប៉ុណ្ណោះក៏តែងតែបានប្រើប្រាស់ដាវសាម៉ូរ៉ៃ និងដុំថ្ម ដេញកាប់ គប់ទៅលើអ្នកដំណើរ និងអំពូលភ្លើងនៅតាមដងផ្លូវផងដែរ។
ក្រោយពេលដែលកម្លាំងមានសម្ថកិច្ចចាប់ឃាត់ខ្លួនបុរសជាជនកំណាចដៃដល់ខាងលើ រួមទាំងវត្ថុតាងមួយចំនួនបានរួចហើយ ក៏បានបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលទំបន់ទឹក ដើម្បីធ្វើការសាកសួរ និងកំណត់ហេតុ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការទៅតាមនិតិវិធីនៃច្បាប់ជាបន្តទៀត៕



មតិយោបល់