តារាម៉ូដែល របស់អង់គ្លេស បានអះអាងថា ខ្លួនបានសិចជាមួយនឹងខ្សែប្រយុទ្ធរបស់ ក្លិបកាំភ្លើងធំ Arsenal នៅសណ្ណាគារ។
កាលពីថ្ងៃអាទិត្យកន្លងមកនេះ នៅលើទំព័រ ធ្វីតទ័រ របស់ Olivier Giroud បានធ្វើការសូមទោសទៅកាន់ ប្រពន្ធរបស់ខ្លួន និងមិត្តរួមក្រុម និងគ្រូបង្វឹក ខណៈដែលនាង Celia Kay បានបង្ហោះរូបកីឡាកររូបនេះ នៅក្នុងបន្ទប់ជាមួយនឹងតារាម៉ូដែលអង់គ្លេសរូបនេះ មុនការប្រកួត ជាមួយនឹង Crystal Palace នោះ ។ តែទោះជាយ៉ាងណា នាង Celia បានអះអាងថាខ្លួនពិតជាឡើងគ្រែ បង្កើតអារម្មណ៍រោរាល នៅ Four Seasons Hotel ក្នុងតំបន់ Canary Wharf ។
រឿងដ៏រសើបនេះដែរបានធ្វើឲ្យ អ្នកគាំទ្រកីឡាកររូបនេះ ភ្ញាក់ផ្អើយ៉ាងខ្លាំង ។ ដោយឡែករឿងនេះដែរ បានធ្វើឲ្យទំព័រ ធ្វីតទ័ររបស់នាង មានអ្នកចែករំលែក និង ចុច គាំទ្រកើនឡើង ដល់ទៅ ១៦០០០ នាក់ ដែលកាលមុនមានត្រឹមតែ ២០០០ នាក់តែប៉ុណ្ណោះ ៕
ទស្សនាវីដេអូឃ្លិប ជំនាញ់បំប៉ោងសំណាញ់របស់ Olivier Giroud ដូចខាងក្រោមនេះ៖
មតិយោបល់