ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តបង្កដោយរថយន្ត២គ្រឿងបុកប៉ះគ្នានៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី ២០ ខែ វិច្ឆិកាឆ្នាំ ២០២០ នៅចន្លោះគីឡូ១៦៣_១៦៤ នៅភូមិ តានៃ ឃុំ តានៃ ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ (ត្រង់ចំណុចគល់ស្ពានតានៃ)។
ហេតុកាខាងលើមានរថយន្តម៉ាកលុចស៊ីស RX300 ស្លាកលេខ ភ្នំពេញ2N.4612 បើកបរដោយ ឈ្មោះ អ៊ុ ពន្លក ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែ នៅភូមិ ១ សង្កាត់៤ ក្រុងព្រះសីហនុ បានមកឈប់ចិញ្ចើមខាងស្តាំដៃគល់ស្ពានតានៃ ស្របពេលនោះមានរថយន្តស្ទូចម៉ាកហ៊ីយាន់ដាយ ស្លាកលេខភ្នំពេញ3E9961បើកបរដោយឈ្មោះ ហង្ស ឌីណា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែ នៅភូមិ ព្រេចឃុំ ជ្រៀល ស្រុក បារាយ ខេត្តកំពង់ធំ បានជ្រុលទៅបុករថយន្តលុចស៊ីសពីក្រោយ ដែលកំពុងចតលើចិញ្ចើមផ្លូវ ខ្ទាតរថយន្តនោះទៅលើបង្កាន់ដៃស្ពានតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងនិងធ្វើការវាស់វែងយកសម្ភារទាំងសងខាងរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់