ព័ត៌មានជាតិ

កុំចេះតែបំពាន! បុរស ២នាក់ ជិះម៉ូតូបញ្ច្រាសទិសចរាចរជ្រុលទៅបុករថយន្ត អូសជាង ៣០ម៉ែត្រ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: បុរស ២នាក់រងរបួសធ្ងន់ដោយសារជិះម៉ូតូឌុបគ្នាលើផ្លូវបញ្ច្រាសទិសដៅចរាចរ ជ្រុលទៅបុកពីមុខរថយន្តដឹកស៊ីម៉ង់ត៍ ជាប់អូសជាង ៣០ម៉ែត្រ កាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ ភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញបុរស ២នាក់ ធ្វើដំណើរដោយម៉ូតូ ឌ្រីមសង់ ឆ្នាំ២០២០ មួយគ្រឿង ពាក់ផ្លាកលេខ ស្វាយរៀង 1P 3465 បានធ្វើដំណើរបញ្រ្ចាសទិសពីជើងទៅត្បូង ខណ:ពេលនោះមានរថយន្តដឹកទំនិញមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 3A3-592 បើកបរក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យបុកជាមួយម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង និងមនុស្សរងរបួសធ្ងន់ទាំង ២នាក់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់និងធ្វើការវាស់វែងយកទៅរក្សាទុក នៅផ្នែកជំនាញដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់