ព័ត៌មានជាតិ

នាំសង្សា​រមិនទាន់គ្រប់អាយុ ចូលដេកផ្ទះសំណាក់បឹងឈូក បានប៉ុន្មានថ្ងៃជាប់ខ្នោះបាត់

ភ្នំពេញ: ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២០ ម៉ោង៤និង០០នាទី ប៉ុស្តិ៍នគរបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរួមភេទជាមួយអនីតិជនអាយុ១៤ឆ្នាំ នៅចំណុចក្នុងផ្ទះសំណាក់បឹងឈូកបន្ទប់លេខ២០៦ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១ និង០០នាទី។

ជនសង្ស័យឈ្មោះ រុំ ចាន់សារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានជិះម៉ូតូដឹកជនរងគ្រោះចូលផ្ទះសំណាក់បឹងឈូកដោះសំលៀកបំពាក់ធ្វើសកម្មភាពរួមភេទបានសម្រេចជាមួយ ជនរងគ្រោះឈ្មោះ ឡ. ស. ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះសង់ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី (ជនសង្ស័យឃាត់ខ្លួនតាមបណ្តឹងរបស់ក្រុមគ្រួសាររបស់ជនរងគ្រោះ)៕

មតិយោបល់