ភ្នំពេញៈ យោងតាមផេកការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលជាប្រធានសាខាធនាគារភ្នំពេញពាណិជ្ជ សាខាផ្សារថ្មី ពាក់ព័ន្ធករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ធនាគារភ្នំពេញពាណិជ្ជ (ទូរATM) ត្រង់ចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យព្រហ្ឌកំរិតស្រាល ដឹកនាំដោយលោកឧ.ទោ ប៉ាល់ សុធី អនុប្រធាន នាយកដ្ឋានទទួលផែន បានធ្វើការស្រាវជ្រាវស៊ើបអង្កេត ឈានដល់ការកំណត់មុខ និងនាំខ្លួនជនសង្ស័យឈ្មោះ CHRISTOPER TERENCE BOWMAN ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ៥៦៥៨៦២២១៥ ត្រង់ចំណុច សណ្ឋាគារអាខ្វារៀស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីយកមកធ្វើការសាកសួរ ។
-ឆ្លងតាមការសាកសួរ ជនសង្ស័យបានសារភាពថាៈ ខ្លួនពិតជាបានវាយបំផ្លិចបំផ្លាញម៉ាស៊ីន និងទ្វារ ទូរអេធីអ៊ឹម របស់ធនាគារភ្នំពេញពាណិជ្ជ ពិតប្រាកដមែន ។
-បច្ចុប្បន្ន ការិយាល័យជំនាញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕


មតិយោបល់