ព័ត៌មានជាតិ

យុវជនម្នាក់កម្រោលចូលបានចង.កសម្លាប់ខ្លួន នៅនឹងសំយ៉ាបផ្ទះ

កំពង់ចាមៈ នៅវេលាម៉ោង ៤និង០០នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ មានករណីអត្តឃាត (ចង.ក) សម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ កក លីន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិដូនដុំ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចង.កសម្លាប់ខ្លួន នឹងខ្សែអង្រឹងពណ៌ស្លែជាប់សំយ៉ាប់ផ្ទះឈ្មោះ ម៉េត សុភា ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខណៈពេលមកលេងផ្ទះឪពុកបង្កើត។

ក្រោយទទួលបានព័ត៌មាន ក្រុមកម្លាំងជំនាញចុះដល់ទីតាំងបង្កើតគណៈកម្មការធ្វើការពិនិត្យសាកសពឃើញថា:
-ផ្នែកកក្រោមចង្កាមានស្នាមជាំទ្រុតរាងអក្សរU(ទ្រុតដោយសារចងកដោយខ្សែអង្រឹង)
-ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីទេ
-ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីទេ
-ផ្នែកអវៈយវៈ ពីមានស្លាកស្នាមអ្វីទេ

មូលហេតុ៖ កម្រោលចូល។

ឆ្លងតាមការស្រាវជ្រាវនៅកន្លែងកើតហេតុ និងជុំវិញកន្លែងកើតហេតុ ព្រមទាំងការបំភ្លឺក្រុមគ្រួសារជនរងគ្រោះ គណះកម្មការសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កប្រាកដមែន ពុំមានពាក់ពន្ធ័នឹងបទល្មើសព្រហ្មទណ្ឌឡើយ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់