ផ្ទះ ព័ត៌មានជាតិ អាវុធខ្លី១កាំ...

អាវុធខ្លី១កាំភ្លើងខ្យល់១ដើមនិងជនសង្ស័យ១៤នាក់ ត្រូវសមត្ថកិច្ចឃាត់និងដកហូត

0

កំពង់ចាម: យោងតាមផេករបស់ការរិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតិពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ជាមួយជំនាញអធិការដ្ឋានស្រុកកំពង់សៀម ស្រុកជើងព្រៃ ក្រុងកំពង់ចាម និងបន្តទៅសហការជាមួយស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន០១ករណីដោយប្រើវិធានរដ្ឋបាលចំហរ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៤នាក់៖
១.ឈ្មោះ សុខ វ៉ាន់ឌី ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម(ជាមុខសញ្ញាដោះលែងចេញពីពន្ធនាគារ)។
២.ឈ្មោះ មុំ ធារិន ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងមាស មានទីលំនៅភូមិវាលធ្នុង ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម។
៣.ឈ្មោះ យ៉ាន់ យឿន ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករសំណង់ មានទៅលំនៅភូមិឈើទាលស្រុត ឃុំរំចេក ស្រុកកំពង់សៀម ខេត្កកំពង់ចាម ជាមួយថ្នាំញៀនចំនួន០៨កញ្ចប់។
តាមចម្លើយជនសង្ស័យខាងលើនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១៦និង០០នាទី សមត្ថកិច្ចបានបន្តទៅសហការជាមួយជំនាញស្រុកត្បូងឃ្មុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលរការពប្រាំ បន្តឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត។
៤.ឈ្មោះ ចន តេកហុង ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ បើកឡាន មានទីលំនៅភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (មុខសញ្ញាដោះលែងពីពន្ធនាគា)។
៥.ឈ្មោះ ផាត សុភា ភេទប្រុស អាយុ ៤០ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិត្រពាំងឬស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
៦.ឈ្មោះ លីម គីមផិញ ភេទប្រុស អាយុ ៤២ឆ្មាំ ជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិច័ន្ទនិមិត្ត ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាមួយថ្នាំញៀនចំនួន ០៤កញ្ចប់។
និង បន្តឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ ស្រី០១នាក់:
៧.ឈ្មោះ លុប ម៉ាត់ ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ នេសាទត្រី មានទីលំនៅភូមិកំពង់ទ្រាស ឃុំកំពង់ទ្រាស់ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
៨.ឈ្មោះ ហៃ សុខលាប ភេទស្រី អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
៩.ឈ្មោះ ហៃ សុភាព ភេទប្រុស អាយុ ១៦ឆ្មាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
១០.ឈ្មោះ ជា យីយី ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិទី៤ សង្កាត់វាល់វង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
១១.ឈ្មោះ ថេន ធារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងទូរសព្ទ មានទីលំនៅភូមិទី៤ សង្កាត់វាល់វង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
១២.ឈ្មោះ ហេង វិចិត្រ ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងឡាន មានទីលំនៅភូមិទី៤ សង្កាត់វាល់វង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
១៣.ឈ្មោះ ហេង មាន ភេទប្រុស អាយុ ៤៣ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
១៤.ឈ្មោះ ហុង ចម្រើន ភេទប្រុស អាយុ ៤០ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់ ទូរសព្ទដៃចំនួន១១គ្រឿង អាវុធខ្លី០១ដើម កាំភ្លើងខ្យល់០១ដើម ជញ្ជីងអេឡិចត្រូនិចចំនួន០១គ្រឿង និងឧបករណ៍សេពគ្រឿងញៀន០២សម្រាប់៕

 

មតិយោបល់