ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្ត និងម៉ូតូ រថយន្តមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៩ និង៣៥នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ១១២-១១៣ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ជនរងគ្រោះភាគីអ្នកបើកបរម៉ូតូឈ្មោះ សៀន ស៊ឹម ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្លាប់នៅហ្នឹងកន្លែងកើតហេតុ។
ដំណើររឿង៖ ដំបូងទ្បើងគេឃើញមានរថយន្តមួយគ្រឿង ម៉ាក សាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-4750 ធ្វើដំណើរពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានបុកម៉ូតូ មួយគ្រឿង ម៉ាកសង់ ស៊េរី ២០១៧ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ1DP-0932 ក្នុងទិសដៅផ្ទុយគ្នា។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់សីលា រង់ចាំដោះស្រាយពេលក្រោយ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយទ្បែកអ្នកបើកបរយន្ត បានរត់គេចខ្លួនបាត់ស្រមោល៕






មតិយោបល់