ព័ត៌មានជាតិ

Update៖ ផឹកទឹកប្ដូរនិស្ស័យ! ត្រទ្បប់មកផ្ទះវិញ មានទំនាស់ពាក្យសម្ដី ប្រពន្ធមិននិយាយរក បុរសម្នាក់ យកកាំបិតអារ.កខ្លួនឯង…

ភ្នំពេញ: កាលវេលាម៉ោង ៧ និង ១០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជួលជាន់ទី២ បន្ទប់លេខ០៨ ស្ថិតក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីធ្វើអត្តឃាតមួយ បង្កឲ្យការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជនរងគ្រោះឈ្មោះ សេន សារ៉េត ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ បានអារ.កសម្លាប់ តែមិនបានសម្រេចនោះទេ និងប្រពន្ធឈ្មោះ ប៉ុន សុខវីន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ។

ដំណើររឿង៖ នៅវេលាម៉ោង ៦ និង៤០នាទីល្ងាច ថ្ងៃកើតហេតុ ជនរងគ្រោះ បានត្រឡប់មកផ្ទះទាំងស្ថានភាពស្រវឹង ហើយបានមានទំនាស់ជាមួយប្រពន្ធ ដោយខឹងប្រពន្ធមិននិយាយរក ជនរងគ្រោះ បានយកកាំបិតអារ.កខ្លួន សម្លាប់ខ្លួនតែម្ដង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យផងដែរ៕

មតិយោបល់