ព័ត៌មានជាតិ

ទ្បង់គ្រីស័រស៊េរីទំនើបឆ្នាំ ២០២១ មានតម្លៃជាង ១០ម៉ឺនដុល្លារ ទើបទិញបានបីថ្ងៃ ត្រូវរថយន្តក្រុមហ៊ុនស៊ិនទ្រីដឹកសំរាមបើកបុក បណ្ដាលឲ្យខូចខាត

ភ្នំពេញៈ មានករណីគ្រោះថ្នាក់រាចរណ៍មួយ រវាងរថយន្តក្រុមហ៊ុនស៊ិនទ្រីដឹកសំរាម បុកគ្នាជាមួយរថយន្តទំនើប ម៉ាកទ្បង់គ្រីស័រ ស៊េរីឆ្នាំ ២០២១ មានតម្លៃជាង ១០ម៉ឺនដុល្លារ ដែលទើបតែទិញបានបីថ្ងៃ បណ្កាលឲ្យរងការខូចខាតទាំងសងខាង តែមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។

ហេតុការណ៍នេះ កើតទ្បើងនាវេលាម៉ោង ២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវលេខ ១៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ធ្វើការវាស់វែង រួចធ្វើកំណត់ហេតុ ដើម្បីចាត់ការតាមនិតីវិធីច្បាប់៕

មតិយោបល់