ព័ត៌មានជាតិ

សាហាវណាស់! ករណីឃាតកម្ម រវាងបងថ្លៃប្អូនថ្លៃ កាប់ពីរពូថៅផ្ដាច់ជីវិត រួចធ្វើអត្តឃាតតាមក្រោយ ក្នុងបន្ទប់ទឹក

សៀមរាប: កាលពីវេលាម៉ោង ០១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីឃាតកម្ម១ករណី ស្ថិតក្នុងភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ឃុន រុន ភេទប្រុសអាយុ ៤៦ឆ្នាំ មានទីលំនៅភូមិ ឃុំ-កើតហេតុ (ស្លាប់)។

ជនសង្ស័យឈ្មោះ ជី គា ភេទប្រុសអាយុ ៣៦ឆ្នាំ រស់នៅភូមិ-ឃុំខាងលើដូចគ្នា (ជនសង្ស័យ
បានយកពូថៅ កាប់ទៅលើជនរងគ្រោះ កំពុងដេកលក់ចំនួន០២ពូថៅចំគល់ថ្គាមខាងឆ្វេង ១ពូថៅ កញ្ចឹងក ផ្នែកខាងក្រោយ ១ពូថៅ បណ្តាលឲ្យស្លាប់ភ្លាមៗ។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានរត់ទៅធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន ក្នុងបន្ទប់ទឹកក្នុងវត្ត ក្បាលដំរី ភូមិក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង តាមក្រោយ។

តាមការបំភ្លឺរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ បានឲ្យដឹងថា ជនសង្ស័យជាមនុស្សវិកលចរិត ហើយជនរងគ្រោះ និងជនសង្ស័យ ត្រូវជាបងថ្លៃប្អូនថ្លៃគ្នា៕

មតិយោបល់