ព័ត៌មានជាតិ

ករណីជនសង្ស័យ ២០នាក់បានដកដាវសាំម៉ូរ៉ៃកាប់ក្បាលជនរងគ្រោះ ៣នាក់ ស្លាប់ និងរបួសធ្ងន់ស្រាល រួចរត់គេចខ្លួនបាត់អស់

កណ្តាលៈ មានករណីហិង្សាត្រង់ចំណុចផ្លូវជាតិលេខ២ មុខវត្តព្រែកឫស្សី ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ។

ជនរងគ្រោះ៣នាក់៖
១-ឈ្មោះស្រ៊ន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះរបួសស្រាល។
២-ឈ្មោះ ធី ភេទប្រុស អាយុ ២៤ឆ្នាំ ស្លាប់។
៣-ឈ្មោះ កោក ភេទប្រុស អាយុ១៩ឆ្នាំ របួសធ្ងន់ ទាំង ៣រស់នៅភូមិតាបេស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

វត្ថុតាងដកហូតរួមមាន៖
១-ម៉ូតូ ១គ្រឿងម៉ាក Wave100 ពណ៌ខ្មៅ ស្លាកលេខកណ្តាល 1V-5161 របស់ជនរងគ្រោះឈ្មោះ កោក ។
២-ដាវ ១ដើមប្រវែង៧០cm(របស់ជនសង្ស័យបន្សល់ទុកនៅកន្លែងកើតហេតុ) ។

ជនសង្ស័យ ២០នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ១០គ្រឿង៖
១/ម៉ាក Nex ពណ៌ស+ទឹកក្រូច ១គ្រឿង
២/ម៉ាក Nex ពណ៌ស+ខៀវ ១គ្រឿង
៣/ម៉ាក let ២គ្រឿង
៤/សង់ពណ៌ ក្រហមស៊េរី២០១៩ ១គ្រឿង​ និងមានម៉ាកផ្សេងទៀតបានជិះគេចខ្លួនអស់។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បាននាំគ្នាជិះម៉ូតូចេញពីផឹកស្រាក្រឡុក ម្ដុំមាត់ស្ទឹងក្បែររោងអ្នកតាថៃជឺតាខ្មៅ លុះជិះដល់ស្តុបក្រពើហាស្រាប់តែឃើញជនសង្ស័យខាងលើ ជិះដេញតាមរហូតដល់មុខវត្តព្រែកឬស្សី រួចខ្លួនបត់មកស្តាំចូលតាមផ្លូវក្បែរសង្កាត់ព្រែកឬស្សីជ្រុលទៅបុកជាប់ នឹងរបងសាលាសង្កាត់ បណ្តាលឲ្យជនរគ្រោះឈ្មោះ ធី និងឈ្មោះ កោក ដួលដេកលើថ្នល់ រីឯម្នាក់ទៀតឈ្មោះ ស្រ៊ន វិសាល បានរត់ចោលម៉ូតូនៅសល់ជនរងគ្រោះ ២នាក់ក៏ត្រូវក្រុមជនល្មើស យកដាវសាម៉ូរ៉ៃកាប់លើក្បាល បណ្តាលឲ្យមានរបួសស្នាមយ៉ាងធ្ងន់ ហើយក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ច រថយន្តសង្គ្រោះរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានដឹកយកទៅព្យាបាលនៅមន្ទីពេទ្យជ័យជំនះ ចំពោះករណីនេះ ក្រុមកម្លាំងជំនាញក្រុងតាខ្មៅបន្តកិច្ចការស្រាវជ្រាវបន្ថែម ដើម្បីវែងមុខជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់