ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿង សង្ស័យអ្នកបើកបរស្រវឹង
បុកខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍នេះ កើតឡើងនាវេលាម៉ោង ១២ និង ១២នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ ត្រង់ចំណុចមុខការ៉ាសសាំងតូតាល់ តាមបណ្តោយផ្លូវណតព្រីត ក្នុងសង្កាត់អូរបឺកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដំណើររឿង៖ ដំបូងទ្បើងគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកកាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2Q-4535 ធ្វើដំណើរពីត្បូងទៅជើង។ មកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅឆ្វេងដៃ បុកខឿនសួនចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបើក និងបែកគម្របលូដែក នៅកណ្តាលសួន ចំណែករថយន្តបង្ក បោកផ្ទប់ជាប់ខឿន រងការខូចខាត។
ក្រោយកើតហេតុហតុ សមត្ថកិច្ច បានចុះមកដល់ ធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយតាមនិតីវិធី៕
មតិយោបល់