ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ចខណ្ឌពោធិសែនជ័យនិងកំបូល! បុរសម្នាក់ដឹកទឹកដោះគោស្រស់ខុសច្បាប់ជាង៤០០ដបតាមរ៉ឺម៉ក ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោង ១០ព្រឹក ខែមករា ឆ្នាំ២០២០ ផ្លូវជាតិលេខ៣ មុខប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់និងរ៉ឺម៉ក ដឹកទឹកដោះគោស្រស់នាំចូលរំលោភកម្មសិទ្ធបញ្ញា។

ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿងដេញតាមឃាត់ រ៉ឺម៉កមួយគ្រឿងខាងលើ តាំងពីរង្វង់មូលចោមចៅ ខណ្ឌពោធិសែនជ័យ រហូតដល់ផ្លូវជាតិលេខ៣ មុខប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌកំបូល ចោទប្រកាន់ថា បង្កគ្រោះថ្នាក់ចរាចរណ៍ ទើបទាក់ទងប៉ូលិស ប៉ុស្តិ៍ចោមចៅ៣ ឲ្យទៅមើលព្រោះថា កើតហេតុនៅរង្វង់មូលចោមចៅ ហើយភាគីទាំង២ និយាយគ្នាមិនត្រូវ ប៉ូលិសចោមចៅ៣ចុះទៅសាកសួរ ផ្អើលទាំងប៉ូលិសប៉ុស្តិ៍កន្លែងកើតហេតុ បែជាថាបង្ក្រាបបទល្មើស មិនដឹងថាជារឿងអ្វីឲ្យប្រាកដ សាកសួរដេញដោលច្រើនពេក រឿងកាន់តែខ្ចរខ្ចាយ ឃើញមានកម្លាំងបន្ថែម ដែលមានឯកសណ្ឋាន អាវស ដាក់ឡូហ្គូ ក្រុមហ៊ុន UNT ដែលស្គាល់ថា ជាក្រុមហ៊ុននាំចូលផ្តាច់មុខ ទឹកដោះគោស្រស់។

បន្ទាប់មកបុគ្គលិកក្រុមហ៊ុន បានឲ្យដឹងថា គាត់មកក្រោយដែរទេ ប៉ូលិសឃាត់ហើយទើបខ្លួនមកដល់ ហើយអ្វីជាក់ស្តែង ដឹកដោះគោស្រស់ ប្រមាណជាង៤០០ដប ដឹកតាមរ៉ឺម៉កខាងលើ ត្រូវបានឈ្មួញនាំចូលមកអត់ច្បាប់ រំលោភសិទ្ធក្រុមហ៊ុន ក៏ប្រគល់ឲ្យនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ម្នាក់ដែលជាអ្នកបង្ក្រាបនាំទាំងរ៉ឺម៉ក ទាំងអ្នកបើកបរទៅតែម្តង៕

មតិយោបល់