ព្រះវិហារៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានស្លាប់នៅកន្លែងកើត ដោយសារត្រូវបុរសម្នាក់ទៀតយកកាំបិតផ្គាក់កាប់ប្រហារ ផ្តើមចេញពីទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី ។
ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោងប្រមាណ ១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចវាលលោមនាង ស្ថិតក្នុងភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ។
ជនដៃដល់ឈ្មោះ សារ៉ាត់ សារិត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិពយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ជនរងគ្រោះ ឈ្មោះ រ៉ា បឹប ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិ ត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។ អ្នកទាំងពីរជាប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ននៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រវិហារ ។
មូលហេតុ៖ នៃអំពើឃាតកម្មនេះ បណ្តាលមកពីស្រវឹងស្រាមានទំនាស់ពាក្យសំដីនឹងគ្នា ។
បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួន និងអនុវត្តតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ។ ចំណែកសាកសពត្រូវបានប្រ គល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕



មតិយោបល់