ព័ត៌មានជាតិ

ជន​បង្ក​ហិង្សា​ដោយ​ចេតនា​ចំនួន៦​នាក់​ ត្រូវកម្លាំងនគរបាល​ស្រុក​កណ្តាលស្ទឹង​ឃាត់ខ្លួន​

​កណ្តាល:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​៦​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​កណ្តាល​ស្រាវជ្រាវ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​នឹង​ករណី​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​ ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២០​និង​០០​នាទី​ ចំណុច​ភូមិ​អន្លង់​ព្រីង​ ឃុំ​ដើម​ឫស​ ស្រុក​កណ្ដាល​​ស្ទឹង​ ខេត្តកណ្ដាល​ ។

​ជន​រង​គ្រោះ​០៣​នាក់៖​ ១.​ឈ្មោះ​ សែ​ម​ រ​ដ្ឋា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ម្កាក់​ ឃុំ​ដើម​ឫស​ ស្រុក​កណ្តាលស្ទឹង​ ខេត្ត​កណ្ដាល​ មុខរបរ​កម្មករ​ ទឹក​ភ្លើង​ក្នុង​បុរី​ (​របួស​បែកក្បាល​ ហើម​ក​ និង​ហើម​ដៃស្ដាំ​)​។​២.​ឈ្មោះ​ ជឿន​ សុខុម​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ម្កាក់​ ឃុំ​ដើម​ឫស​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​ មុខរបរ​ កម្មករ​រោងចក្រ​ (​របួស​ក្បាល​ និង​មុខ​ )​។​៣.​ឈ្មោះ​ សែ​ម​ បូ​រី​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ម្កាក់​ ឃុំ​ដើម​ឬ​ស​ ស្រុក​ កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​ មុខរបរ​កម្មករ​រោងចក្រ​ (​របួស​ក្បាល​ )​។

​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៦​នាក់​ ដកហូត​ម៉ូតូ​០៦​គ្រឿង​
​ទូរស័ព្ទ​ដៃ​០៦​គ្រឿង​ បំណែក​ដុំឥដ្ឋ​ប្រហោង​ ៥​ដុំ​ ។

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​ ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​ ៕

មតិយោបល់