ព័ត៌មានជាតិ

ថ្ងៃនេះ បួនខណ្ឌក្នុងរាជធានីភ្នំពេញ គ្មានភ្លើងប្រើរហូតដល់ម៉ោង៥ល្ងាច

ភ្នំពេញ: ប្រជាពលរដ្ឋក្នុងខណ្ឌចំនួន៤ នៅរាជធានីភ្នំពេញ រួមមានខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នឹងមិនមានភ្លើងប្រើប្រាស់រយ:ពេលពេញមួយថ្ងៃ។ នេះបើតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា ពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃព្រហស្បតិ៍ ទី៨ ដល់ថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០១៦។

ក្នុងនោះ នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្ត ១-តំបន់ភ្លើងលេខ ប.ត៣៣១ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ (សាខាចាក់អង្រែក្រោម) និង២-តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិត្រពាំងឈូក ភូមិស្លែងរលើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភូមិដំណាក់ធំ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភូមិគោកចំបក់ ភូមិត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ(សាខាអូរបែកក្អម)។

សេចក្ដីជូនដំណឹងពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីរយ:ពេល៤ថ្ងៃជាប់ៗគ្នា នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាលនេះ គឺធ្វើឡើងដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណ:ដល់ការដ្ឋានពង្រីកផ្លូវ៕

EDC_06-09-16 (1)

EDC_06-09-16 (2)

មតិយោបល់