ព័ត៌មានជាតិ

រថយន្តវីហ្គោបើកធ្លាក់ផ្លូវក្រឡាប់ ស្លាប់និងរបួស៦នាក់

កំពង់ធំ: រថយន្តវីហ្គោមួយគ្រឿងបានបើកធ្លាក់ផ្លូវក្រឡាប់ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស៧នាក់ កាលពីវេលាម៉ោង០២និង៤៥នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិត្បែង(ខ) ឃុំត្បែងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្ក ម៉ាកវីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2L-3703 បើកបរដោយឈ្មោះ ហួត រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិធ្លកយុល ឃុំពន្លៃស្រុកមង្គលបុរី ខេត្តតាកែវ មិនមានរបួស អ្នករួមដំណើរជាមួយរួមមាន៖ ១.ឈ្មោះ ពេជ្រ មនោ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិត្រពាំងបឹង ឃុំមមាង ស្រុកឈូក ខេត្តកំពត(របួសស្រាល)។ ២.ឈ្មោះ ផាន់ ធី ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិបឹង (របួសធ្ងន់) ៣.ឈ្មោះ នោ ភ័ក្រ ភេទប្រុស អាយុ៨ឆ្នាំនៅភូមិឃុំរួមដំណើរជាមួយគ្នា (របួសស្រាល) ៤.ឈ្មោះ នោ ខ្វាន់ ភេទប្រុស អាយុ២ឆ្នាំ នៅភូមិឃុំរួមដំណើរជាមួយគ្នា(ស្លាប់នៅកន្លែងកើតហេតុ) ៥.ឈ្មោះ ណាង ភេទប្រុស អាយុ៤៣ឆ្នាំនៅភូមិត្រពាំងបឹងឃុំមមាងស្រុកឈូកខេត្តកំពត(របួសធ្ងន់) ៦/ឈ្មោះ រី ភេទស្រី អាយុ២០ឆ្នាំនៅភូមិត្រពាំងបឹង ខេត្តកំពត (របួសធ្ងន់)។

ប្រភពបានដឹងថា មូលហេតុដែលបណ្ដាលឲ្យរថយន្តខាងលើបើកបរក្រឡាប់ខ្លួនឯង មកពីតៃកុងងងុយដេក៕

photo_2016-08-10_11-38-08

photo_2016-08-10_11-38-10

photo_2016-08-10_11-38-12

photo_2016-08-10_11-38-15

photo_2016-08-10_11-38-17

photo_2016-08-10_11-38-20

photo_2016-08-10_11-38-22

photo_2016-08-10_11-38-24

មតិយោបល់