ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វៀតណាមកាត់ទោសប្រហារជីវិត មនុស្ស១១នាក់ពីបទ ជួញដូរគ្រឿងញៀនខ្នាតធំ

វៀតណាមៈ តុលាការមួយនៅនៅក្នុងខេត្ត Lang Son ជាប់ព្រុំដែនចិន ភាគខាងជើងរបស់ប្រទេសវៀតណាម នៅថ្ងៃអង្គារ បានផ្តន្ទាទោសប្រហារជីវិត មនុស្ស ១១ នាក់ ដែលបានរត់ពន្ធគ្រឿងញៀន ហេរ៉ូអ៊ីន២៨០,២៤ គីឡូក្រាម ទៅប្រទេសចិនពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៤។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦។

យោងតាមរបាយការណ៍របស់សាព័ត៌មាន Bao Giao Thong ថា មានជនជាប់ចោទពីរនាក់ផ្សេងទៀតនៅក្នុងក្រុមនេះត្រូវបានកាត់ទោសជាប់គុកមួយជីវិតផងដែរ។យោងតាមដីការបណ្តុះអាស្នន ក្រុមអ្នករត់ពន្ធគ្រឿងញៀណ១៩នាក់ ត្រូវទទួលខុសត្រូវចំពោះ ការជួញដូរថ្នាំញៀណពីខេត្តភាគខាងជើងនៃប្រទេសវៀតណាមទៅប្រទេសចិនដែលមានតម្លៃ ៤៤៨.៤៣០ដុល្លារអាមេរិក នៅក្នុងកំឡងពេល២ឆ្នាំ៕

vietnam_2796898b

មតិយោបល់