ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

ពិតជាសំណាង! អ្នកបើកបររថយន្ត មានភ័ព្វឈ្នះ៤ម៉ឺនដុល្លារ ពីសែលកាត

ភ្នំពេញ: សំណាងមិនចេះតែកើតមានងាយៗនោះទេ! បុរសជាអ្នកបើករថយន្តម្នាក់ ជួបភ័ព្វសំណាងបានឈ្នះនូវទឹកប្រាក់ចំនួន៤ម៉ឺនដុល្លារអាមេរិក ក្នុងកម្មវីធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត ហើយត្រូវបានក្រុមហ៊ុនធ្វើពិធីប្រគល់នូវរង្វាន់ទឹកប្រាក់ដ៏ច្រើននេះ កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្ដាល ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ។

លោក ហង់ រស្មី អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកបើកបរថយន្ត បច្ចុប្បន្ននៅរាជធានីភ្នំពេញ ដែលបានឈ្នះនូវរង្វាន់ជាទឹកប្រាក់សុទ្ធចំនួន៤ម៉ឺនដុល្លារអាមេរិក កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ បានសម្ដែងក្ដីរំភើបរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលនូវទឹកប្រាក់ដ៏ច្រើននារសៀលថ្ងៃទី១០ ខែសីហានេះ។ លោកបញ្ជាក់ថា ជាមួយទឹកប្រាក់ដ៏សន្ធឹកសន្ធាប់នេះ លោកនឹងយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ និងបើកបររកស៊ីផ្ទាល់ខ្លួន។

គួរជម្រាបថា កម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ បានផ្ដល់ឱកាសដល់អតិថិជនសែលកាត ឈ្នះជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ដោយអតិថិជនគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅកាន់លេខ ៨៨៨៨ ដើម្បីទទួលបានលេខកូដសំណាងទាំង៦ខ្ទង់។ ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត https://www.facebook.com/CellcardFanPage/ ឬតាមកញ្ចក់ទូរទស្សន៍ MyTV នាវេលាម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ ហើយសែលកាត នឹងទាក់ទងអ្នកឈ្នះតាមរយ: ០៧៧ ៩៩៩ ១៩៧៕

Cellcard 10K_09-08-16 (3)

Cellcard 10K_09-08-16 (1)

Cellcard 10K_09-08-16 (2)

មតិយោបល់