ព័ត៌មានជាតិ

ឆ្ងល់គ្រប់គ្នា! ពលរដ្ឋដុតភ្នក់ភ្លើងអាំងកម្តៅខ្លួន ស្រាប់តែផ្ទុះ បណ្តាលឲ្យរងរបួសជាច្រើននាក់

ក្រចេះ: នៅព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០នេះ មានករណីមនុស្សប្រុស ស្រី ក្មេងចាស់យ៉ាងហោច៤នាក់ បានរងរបួសលើរងកាយ ខណ:ពួកគាត់បានជួបហេតុការណ៍ផ្ទុះមួយចេញពីភ្នក់ភ្លើង នៅពេលដែលកំពុងជួបជុំគ្នាដុតភ្នក់ភ្លើងអាំងកម្តៅខ្លួននៅក្បែរផ្ទះនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកសំបូរ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ។

ករណីផ្ទុះខាងលើនេះនគរបាលនៅមិនទាន់កំណត់ថា ការផ្ទុះចេញពីភ្នក់ភ្លើងនេះ ផ្តើមចេញពីផ្ទុះគ្រប់យុទ្ធភណ្ឌឬក៏ផ្ទុះកំប៉ុហ្គាសនៅឡើយនោះទេ។ តែយ៉ាងណាហេតុការណ៍នេះ ក៏មិនបណ្តាលឲ្យមនុស្សរងរបួសធ្ងន់នោះដែរ៕

មតិយោបល់