ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយស្តារិច បើកបុកម៉ូតូហុងដាស្តុបពី បណ្តាលឲ្យបុរសម្នាក់ដួលរងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាស្តុបពី ពណ៌ខ្មៅ បើកឆ្លងផ្លូវទៅត្រង់មិនបានប្រយ័ត្ន ទើបមានរថយន្តជនជាតិចិនមួយគ្រឿង ម៉ាកស្តារិច បើកលឿនមិនបានប្រយ័ត្ននោះទេ បត់ឆ្វេងទើបជ្រុលបុកម៉ូតូចំពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ ខូចខាតម៉ូតូខ្ទេចយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោផ្លូវកម្ពុជាក្រោម កែងផ្លូវ 233 នៅចំណុចទល់មុខសណ្ឋាគារប្រេសស៊ីដង ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះគេបានឃើញយុវជនម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ បើកម៉ូតូមួយគ្រឿងម៉ាកហុងដាស្តុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ1IF5027 បើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច ខណ:ពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះ គឺគោលបំណងរបស់ជនរងគ្រោះចង់បើកទៅត្រង់ប៉ុន្តែមិនបានប្រយ័ត្ននោះទេក៏មានរថយន្តស្តារិច របស់ជនជាតិពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BB2571 បើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើតហើយស្រាប់តែរថយន្តស្តារិច បត់ឆ្វេងមកផ្លូវ 233 ទើបម៉ូតូស្តុបពីចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹងនៃរថយន្តស្តារិចបណ្តាលឲ្យដួលរងរបួសធ្ងន់ សម្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ នឹងខូចខាតម៉ូតូខ្ទេចស្រុងចំណែកឯរថយន្តជនជាតិចិនវិញ គឺខូចខាតធ្លាក់កាងមុខ នឹងខ្ទេចអស់មួយជំហៀងខាងស្តាំ យ៉ាងដំណំតែម្តងភ្លាមៗនោះ ដែលរថយន្តសង្គ្រោះរបស់គ្លីនិគឯកជនហុងហាក់បានដឹកយកជនរងគ្រោះយកទៅព្យាបាលបាត់ទៅ

ក្រោយពេលកើតហេតុខាងលើនេះ រថយន្តជនជាតិចិន​នឹងម៉ូតូវិញត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕

មតិយោបល់