ព័ត៌មានជាតិ

រថយន្តដឹកទឹកកក ពាក់ផ្លាកលេខភ្នំពេញ 2C- 2956 ថយក្រោយ បុកបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម

ភ្នំពេញ: រថយន្តដឹកទឹកកកមួយគ្រឿង បើករយ៉ែថយក្រោយ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់ទ្រេត ក្រោយកើតហេតុអ្នកបើកបររត់បាត់ស្រមោល មិនសល់រថយន្ដនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង ៤៥នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចគល់ស្ពានជ្រោយចង្វាថ្មី ត្រើយខាងកើតភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក គាពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2C- 2956 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ក្រោយកើតហេតុគេចខ្លួនបាត់ស្រម៉ោល។

តាមប្រភពព័ត៌មាន បានឲ្យដឹងថានៅមុនពេលកើតហេតុ ជនបង្កបានរយែថយក្រោយដោយខ្វះការប្រុងប្រយ័ត្ន ក៏បានជ្រុលទៅបុកបង្គោលភ្លើងដែក បំភ្លឺផ្លូវគល់ស្ពានជ្រោយចង្វាថ្មី បណ្ដាលឱ្យដួលទ្រេតក្រោយកើតហេតុ អ្នកបើកបរបព្យាយាម បើករត់បានប្រហែលជាង ៥០ ម៉ែត្រក៏ឈប់រថយន្តបើកទ្វាររត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ប្រភពបានបន្តទៀតថា ក្រោយកើតហេតុរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំតំណាងម្ចាស់រថយន្តចូលខ្លួនដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់