ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៣ ក្នុងភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ថាភាវ ស្រ៊ុន មុខរបរកាប់ជ្រូកលក់ មានទីលំនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង(ស្លាប់) និងម្នាក់ទៀតឈ្មោះ សុខ វណ្ណដេត ប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មុខរបរមន្រ្តីឥណទាន មីក្រូហិរញ្ញវត្ថុរងរបួសធ្ងន់បាក់ដៃ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ទៅដល់កន្លែងកើតហេតុ បានហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ រីឯសាកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់