ព័ត៌មានជាតិ

ក្មេងស្រីម្នាក់លង់ស្លាប់ភ្លាមៗបន្ទាប់ពីចុះរាវខ្យងក្នុងប្រឡាយទឹក

កំពង់ធំ: ក្មេងស្រីម្នាក់លង់ទឹកប្រឡាយស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ហោ ចន្នា ភេទ ស្រី អាយុ ០៩ឆ្នាំ។

មូលហេតុ ដោយជនរងគ្រោះចុះរកខ្យងក្នុងទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់