ព័ត៌មានជាតិ

ដឹកប្រហិតត្រី ឆ្ពោះទៅភ្នំពេញ បែរជាឆ្លងចរន្តអគ្គិសនីពីក្បាលអាគុយឆេះខ្ទិច

ព្រះសីហនុ: នៅថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២០ កាលពីវេលាម៉ោង៧និង៣០នាទី ស្ថិតនៅមុខវិទ្យុឆ្នេរ ហួសផ្លូវចូលក្បាលឆាយ ក្រុមទី17ភូមិ1សង្កាត់លេខ1 ក្រុង-ខេត្តព្រះសីហនុ មានករណីអគ្គិភយ័ឆេះរថយន្ត ០១កើតឡើង ។
ដែលរថយន្ត ម៉ាកយីហានដាយ ៥តោន ស្លាកលេខ ភ្នំពេញ 3E.8937 ពណ៍ស បើកបរដោយឈ្មោះ នុត ណែត ភេទប្រុស អាយុ៣៧ ដឹកប្រហិតត្រី ឆ្ពោះទៅភ្នំពេញ លុះពេលមកដល់ចំនុចខាងលើ រថយន្តបាន ឆ្លងចរន្តអគ្គិសនីពីក្បាលអាគុយ បណ្ដាលឲ្យឆេះផ្នែកខាងមុខទាំងស្រុង។
ករណីខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គិភយ័របស់ស្នងការខេត្តព្រះសីហនុចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន៕

 

មតិយោបល់