ព័ត៌មានជាតិ

នគរបាលអន្តោប្រវេសន៍ឃាត់ជនជាតិចិន៤៣នាក់ រកឃើញជនជាតិ៣នាក់គ្មានលិខិតឆ្លងដែន

ភ្នំពេញៈ កម្លាំងនគរបាលអន្តោប្រវេសន៍នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក អ៊ុក ហៃសីឡា និងមានការចូលរួមសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យកម្មករអន្តោប្រវេសន៍ ដែលចូលមកធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា ត្រង់សំណង់មួយកន្លែង ដែលជាគម្រោងសណ្ឋាគារ ដឺហ្វឺស ហូតែល អ៊ីនវេសមែន អ៊ីនភ្នំពេញ (The First Hotel Investment In Phnom Penh) នៅតាមផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិនេះ កម្លាំងចុះមកឡោមព័ទ្ធ និងត្រួតពិនិត្យកម្មករជាជនជាតិចំនួនសរុប៤៣នាក់ ស្រី៣នាក់ មានលិខិតឆ្លងដែនចំនួន៤០ក្បាល និង មានសៀវភៅការងារចំនួន៣៧ក្បាល អ្នកមិនមានលិខិតឆ្លងដែនចំនួន៣នាក់ និងមិនមានសៀវភៅការងារចំនួន៣នាក់ ក្នុងមានស្រី១នាក់។

យោងតាមអ្នកបកប្រែជនជាតិចិន និងមើលការខុសត្រូវបានប្រាប់ថា កម្មករជនជាតិចិនសរុបទាំងអស់មានចំនួន៥០នាក់ ក្នុងស្ត្រីមានចំនួន៥នាក់ និងកម្មករជនជាតិខ្មែរយើងមួយចំនួនទៀត។

ប្រភពដដែលបានបន្តថា សំណង់កំពុងសាងសង់នេះជាគម្រោងសណ្ឋាគារទី១ ក្នុងរាជធានីភ្នំពេញ ដូច្នេះហើយកម្មកររបស់ក្រុមហ៊ុន គឺមានលិខិតឆ្លងដែន និងច្បាប់ការងារត្រឹមត្រូវ ហើយក៏សូមបញ្ជាក់ផងដែរថា ខាងក្រុមហ៊ុនវិនិយោគទៅលើផ្នែកសណ្ឋាគារតែប៉ុណ្ណោះ។

ជនជាតិចិន ដែលគ្មានលិខិតឆ្លងដែន និងសៀវភៅការងារ ត្រូវនាំទៅអគ្គនាយកដ្ឋាននរគបាលអន្តោប្រវេសន៍ ដើម្បីផាកពិន័យទៅតាមនីតិវិធី៕

ចាប់ជនជាតិចិន (1)ចាប់ជនជាតិចិន (2)ចាប់ជនជាតិចិន (3)ចាប់ជនជាតិចិន (4)ចាប់ជនជាតិចិន (5)ចាប់ជនជាតិចិន (6)

https://youtu.be/cKglm1_v084

មតិយោបល់