ព័ត៌មានជាតិ

រថយន្តគេចមនុស្សដើរឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២ និង ០០ នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន០១លើក រវាងរថយន្ត និងម៉ូតូ លើផ្លូវលេខ១៤៨៣ ស្ថិតក្នុងភូមិត្រពាំង ឃុំ ស្រែអំបិល ស្រុកស្រែអំបិល បណ្ដាលឲ្យរងរបួសមនុស្ស០១នាក់ធ្ងន់( ក្មេង ប្រុស ) ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តតូចម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបាត់ដំបង 2A-8535 បើកបរដោយឈ្មោះ សុះ អីសា ភេទប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិឥស្លាម មានទីលំនៅ ភូមិ ស្រែអំបិល ស្រុកស្រែអំបិល ( មិនមានរងរបួសទេ ) ។ ចំណែកម៉ូតូម៉ាក Today ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ នូ សីហា ភេទប្រុស អាយុ ១៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ស្រែអំបិល ឃុំ ស្រែអំបិល ស្រុកស្រែ អំបិល គ្មានមួកគ្មានកញ្ចក់ ( រងរបួសធ្ងន់ ) ទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជន ( ពេទ្យសូនី ) ។ មូលហេតុ រថយន្តគេចមនុស្ស វិកលចរិត ដើរឆ្លងផ្លូវ ជ្រុលប៉ះបុកម៉ូតូនៅខាងស្តាំចំណែកម៉ូតូ ។

បច្ចុប្បន្ន រថយន្ត និងម៉ូតូ ទាំងពីរគ្រឿង ផ្នែកជំនាញយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកស្រែអំបិល ដើម្បីធ្វើការ ដោះស្រាយតាមច្បាប់ ៕

មតិយោបល់